(ភ្នំពេញ)៖ ក្នុងព្រះមរបនាម និងតាមព្រះរាជត្រាស់បង្គាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងមន្ដ្រីរាជការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៨រូប។ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។
ក្នុងព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី បានធ្វើការតែងតាំងមុខតំណែងដូចខាងក្រោម៖
*១៖ លោក សរ ចិត្រា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន
*២៖ លោក ងិន ឆាយ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានក្សេត្រសាស្ដ្រ
*៣៖ លោក តាន់ ផាន់ណារ៉ា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
*៤៖ លោក ពុំ សុថា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានជលផល
*៥៖ លោក សួន សុវណ្ណ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ
*៦៖ លោក គង់ វ៉ាញ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
*៧៖ លោក សុខ ហេង ជាប្រធានបណ្ឌិត្យសភាវិទ្យាសាស្ដ្រកសិកម្មកម្ពុជា
*៨៖ លោក កាយ កាំងមាន ជានាយកវិទ្យាស្ថានជាតិកសិកម្ម ព្រែកលាប៕



