សម្ដេច​ភក្ដី​ សាយ​ ឈុំ​ ​អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ​ និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ​ ប្រចាំខែកុម្ភៈ-មីនា​ និងទិសដៅខែមេសា​ ឆ្នាំ២០២៦


សម្ដេច​វិបុលសេនាភក្ដី​ សាយ​ ឈុំ​ អនុប្រធានគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ​ និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ​ ប្រចាំខែកុម្ភៈ-មីនា​ និងទិសដៅខែមេសា​ ឆ្នាំ២០២៦​ នៅរាជធានី​ភ្នំពេញ នារសៀល​ថ្ងៃ​សុក្រ ១រោច​ ខែចេត្រ ឆ្នាំម្សាញ់​ សប្ដស័ក​ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ​២០២៦៕