ឯកឧត្តម ចាន់ ស៊ីណាត ចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ខេត្តកំពង់ចាម


នាថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស អញ្ជើញ​ចុះពិនិត្យជាក់ស្តែងនូវស្ថានភាពច្រាំងតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ខេត្តកំពង់ចាម។

​ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញឱ្យក្រុមការងារបច្ចេកទេសសិក្សាឱ្យបានលម្អិតពីស្ថានភាពច្រាំងទន្លេក្នុងខេត្តកំពង់ចាម ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ឱ្យទៅជាតំបន់ប្រើប្រាស់ពហុបំណង ប្រកបដោយសោភ័ណភាព និងទាក់ទាញទេសចរណ៍ ដោយសហការជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាឱ្យគម្រោងសម្រេចបាននូវគុណភាពរឹងមាំ យូរអង្វែង និងក្លាយជាសមិទ្ធផលប្រវត្តិសាស្ដ្រសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕