ការអំពាវនាវរបស់ក្រសួងឧស្សាហកម្មនៅក្នុងឱកាស ទិវាមាត្រាសាស្ត្រពិភពលោក ចំពោះ អាជីវករនៅកម្ពុជា


ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២០ឧសភាឆ្នាំ២០២៦ បានផ្ញើសារលិខិតមួយ ដើម្បីអបអរសាទទិវាមាត្រាសាស្ត្រពិភពលោក២០ឧសភាដោយបានយកឱកាសនេះអំពាវនាវដល់បងប្អូនម្ចាស់ អាជីវកម្ម និងវិស័យឯកជនទាំងអស់នៅកម្ពុជា បន្តសហការក្នុងការយកឧបករណ៍វាស់វែងមកធ្វើការផ្ទៀងផ្ទាត់ក្រិតខ្នាត ឱ្យបានទៀងទាត់ ចូលរួមជាមួយមន្ត្រីជំនាញក្នុងការប្រើប្រាស់ និងបញ្ជាក់សុពលភាពឧបករណ៍រង្វាស់រង្វាល់ ដើម្បីរួមចំណែកកសាង ទំនុកចិត្ត សុចរិតភាព និងតម្លាភាពក្នុងសង្គមជាតិយើង។

ការចូលរួមអបអរសាទរទិវានេះ គឺបានរំលឹក និងរំលេច អំពីសារសំខាន់នៃវិស័យមាត្រាសាស្ត្រ ដែលជាសសរស្តម្ភមិនអាចខ្វះបាននៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។

សូមបញ្ជាក់ថាវិស័យមាត្រាសាស្ត្រ ដែលជវិទ្យាសាស្ត្រប្រើប្រាស់នៅក្នុងរង្វាស់រង្វាល់បាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅរបស់យើងដែល ជួយគាំទ្រដល់ សុខមាលភាពរបស់សង្គម និងទំនើបកម្ម ដោយគាំទ្រលើផ្នែកពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស បទបញ្ជាបច្ចេកទេស ការផលិតនិង ការការពាររអតិថិជន ដែលវាពាក់ព័ន្ធស្ទើរគ្រប់ផ្នែកនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ។

វិស័យមាត្រាសាស្ត្រ ផ្តល់នូវការធានាសមធម៌ក្នុងពាណិជ្ជកម្មធ្វើឲ្យ មានភាពយុត្តិធម៌ សមធម៌ និងត្រឹមត្រូវ ធានាផលប្រយោជន៍រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ផលិតផលទំនិញ និងសេវាកម្ម ធ្វើឱ្យមានជំនឿ និងទំនុកចិត្តលើការប្រើប្រាស់ឧបករណ៍មាត្រាសាស្ត្រ ក្នុងសកម្មភាពពាណិជ្ជកម្ម។

វិស័យមាត្រាសាស្ត្រជាតិបានជួយ ជួយជំរុញការអភិវឌ្ឍឧស្សាហកម្ម និងនវានុវត្តន៍តាមរយៈ ការវាស់វែងប្រកបដោយភាពជាក់លាក់ ជួយបង្កើនគុណភាពផលិតកម្ម បង្កើនទំនុកចិត្តលើទីផ្សារ និងលើកកម្ពស់ការប្រកួតប្រជែង។ទន្ទឹមនេះទៀត វិស័យមាត្រាសាស្ត្រជាតិថែមទាំងបានជួយ សម្រួលពាណិជ្ជកម្មអន្តរជាតិតាមរយៈ ធ្វើឱ្យប្រព័ន្ធរង្វាស់រង្វាល់របស់កម្ពុជាទទួលស្គាល់ជាសកល ដែលជាកត្តាលក្ខខណ្ឌជួយសម្រួលដល់ការនាំចេញ និងនាំចូលទំនិញ។

ក៏ដូចគ្នានេះដែរការអនុវត្តវិស័យមាត្រាសាស្ត្រជាតិបានគាំពារសុខុមាលភាព និងសុវត្ថិភាពសង្គមដូចជា ធានាឧបករណ៍វេជ្ជសាស្ត្រ ប្រើប្រាស់ក្នុង ម៉ាស៊ីនវាស់សម្ពាធឈាម និងកម្តៅ និងឧបករណ៍តាមដានបរិស្ថានដើម្បីធានាបានសុវត្ថិភាពសង្គមរស់នៅ នៅប្រទេសកម្ពុជា៕