សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ក្រុមជម្រើសជាតិយុវជន កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលបានឈ្នះមេដាយ ១៦គ្រឿង ក្នុងការប្រកួតនៅម៉ាឡេស៊ី


(ភ្នំពេញ)៖​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានចូលរួមអបអរសាទរ ក្រុមជម្រើសជាតិយុវជន កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលបានឈ្នះមេដាយ ១៦គ្រឿង (មេដាយមាស១៥ មេដាយប្រាក់១) ក្នុងព្រឹត្តិការណ៍ The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 នៅទីក្រុង Ipoh រដ្ឋ Perak ប្រទេសម៉ាឡេស៊ី។

កីឡាករដែលឈ្នះមេដាយរួមមាន៖
– កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស 4គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins & 50m,100m Surface
– កីឡាការិនី លឹម សុខគន្ធពណ៌ ទទួលបានមេដាយមាស 2គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins
– កីឡាករ លឹម សុខវារៈស័ក្កិ ទទួលបានមេដាយមាស 4គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins & 50m,100m Surface
– កីឡាករ លឹម នរវិទូ ទទួលបានមេដាយមាស 4គ្រឿង លើវិញ្ញាសា 50m AP & 50m Bi-Fins & 50m, 100m Surface និងមេដាយប្រាក់ 1គ្រឿង លើវិញ្ញាសា 100m Bi-Fins
– កីឡាករ លឹម សុខវារៈស័ក្កិ, កីឡាករ លឹម នរវិទូ, កីឡាការិនី លឹម សុគន្ធពណ៌ និងកីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស 1គ្រឿង លើវិញ្ញាសា 4x50m Mixed SB Relay