សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត ចេញសេចក្តីសម្រេចទទួលស្គាល់ សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា អាណត្តិទី៩, ឯកឧត្តម ថោង ខុន បន្តជាប្រធាន, ឯកឧត្តម សៅ សុខា ជាអនុប្រធានទី១


(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចទទួលស្គាល់ សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា អាណត្តិទី៩។

សមាសភាពគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា បានឯកឧត្តម ថោង ខុន បន្តជាប្រធាន និងឯកឧត្តម សៅ សុខា ជាអនុប្រធានទី១ ព្រមទាំងមានអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហិរញ្ញឹក និងសមាជិក ១៥នាក់ផ្សេងទៀត៕