រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់


មណ្ឌលគិរី ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសន្និសីទជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់។

សន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈប្រតិភូខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លឿង ង្វៀន មិញទៀត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាបក្សខេត្តដាក់ឡាក់ និងឯកឧត្តម ង្វៀន ធៀនវ៉ាន់ សមាជិកគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត អភិបាល និងអភិបាលរងក្រុង-ស្រុក ព្រមទាំងវិនិយោគិនមកពីខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ជាច្រើនរូប។សន្និសីទនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសន្តិភាព សាលាខេត្តមណ្ឌលគិរី៕