សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភា នៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភា នៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម។

ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។