(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានផ្ញើលិខិតថ្លែងអំណរគុណជូនឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសគម្រប់ខួប ៧៥ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា។
លិខិតនោះ មានខ្លឹមសារដូចតទៅ៖ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះសរចំពោះសារលិខិតអបអរសាទរ និងសព្ទសាធុការពររបស់ ឯកឧត្តម ជូនរូប ក្រុមគ្រួសារ និងគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសគម្រប់ខួប៧៥ឆ្នាំ នៃថ្ងៃ បង្កើតគណបក្សប្រជាជនកម្ពុជា។
ខ្ញុំសូមផ្តល់តម្លៃខ្ពស់ចំពោះការវាយតម្លៃខ្ពស់របស់ឯកឧត្តម ចំពោះតួនាទីដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ ក្នុងការតស៊ូរំដោះ កសាងឡើងវិញ និង អភិវឌ្ឍប្រទេសជាតិរបស់យើង ព្រមទាំងចំពោះការទទួលស្គាល់ និងការគាំទ្រប្រកបដោយសមានចិត្ត របស់ឯកឧត្តម ចំពោះសមិទ្ធផលនានាដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានសម្រាប់ប្រទេស និង ប្រជាជនកម្ពុជា។
ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានកត់សម្គាល់ឃើញថា ស្មារតី ហើយកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់យើង បន្តរីកចម្រើនកាន់តែខ្លាំងក្លា សាមគ្គីភាពរវាងគណបក្សទាំងពីររបស់យើងនៅតែរក្សាបានយ៉ាងរឹងមាំ ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរចំពោះប្រជាជននៃប្រទេសរុស្ស៊ី សូមទទួលបានវិបុលភាព និងសុខុមាលភាពជានិច្ច ហើយសូមជូនពរប្រទេសរុស្ស៊ី ឱ្យទទួលបាននូវភាពជោគជ័យកាន់តែធំធេង៕




