ឯកឧត្តម ឌិត ទីណា អញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប


(កែប)៖ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នាព្រឹកថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៦​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​ ក្រោមការសាងសង់ដោយ​គម្រោង «ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» ដែលមានការគាំទ្រហិរញ្ញប្បទានដោយធនាគារ (ADB) នៅខេត្តកែប។

សូមជម្រាបជូនថា​ គម្រោង «ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» មានគោលបំណងពង្រឹងភាពធន់នឹងអាកាសធាតុ​ ស្តារឡេីងនូវប្រព័ន្ធអេកូឡូសុី​ និងនិរន្តរភាពនៃធនធានជលផល​ តំបន់ឆ្នេរ​ និងសមុទ្រកម្ពុជា​ ព្រមទាំងដាក់ពង្រាយសំណង់ជម្រកសិប្បនិម្មិត សំដៅធានាបាននិរន្តរភាពបរិស្ថាន​ និងធនធានជីវចម្រុះ​ ជាពិសេសការលេីកកម្ពស់ជីវភាពប្រជានេសាទ​ តាមសហគមន៍មូលដ្ឋានសមុទ្រចំនួន​ ៤រួមមាន៖​ ខេត្តកែប​ កំពត​ ព្រះសីហនុ​ និងខេត្តកោះកុង៕