សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន


(ចិន)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន បានជួបប្រជុំទ្វេភាគី។ ជំនួបនេះ ពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងកម្ពុជា និងចិន។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ចការងារនៅក្នុងប្រទេសចិន។ កាលពីម្សិលមិញ សម្តេចនាយករដ្ឋមន្ត្រី បានជួបក្រុមហ៊ុនចិនចំនួន៩៕