ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ តាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី ជំនឿនិងសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងព្រាងរបាយការណ៍ ស្តីពីការវាយតម្លៃលើផលប៉ះពាល់សេចក្តីព្រាងច្បាប់ជំនឿនិងសាសនា នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការនិមន្តពីសំណាក់ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចសម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងថ្នាក់ដឹកនាំពាហិរសាសនាជាច្រើនរូប នៅទីស្តីការក្រសួងធម្មការនិងសាសនា។


