ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង


ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា កាលពីឆ្នាំមុន ការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន និងភាពមិនច្បាស់លាស់សម្រាប់សហគមន៍ទាំងសងខាងនៃព្រំដែន។

ប្រភពដដែល បានបន្តថា នៅបីខែក្រោយមក លោកប្រធានាធិបតី ត្រាំ បានសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ជាប្រវត្តិសាស្ត្រដែលបានបង្កើតជាវិធីការទូតមួយ សម្រាប់បញ្ចប់ការប្រយុទ្ធ និងដោះស្រាយបញ្ហាព្រំដែនដែលមានជាយូរមកហើយ។

តាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ថា បើទោះបីជានៅមានការងារត្រូវធ្វើបន្ថែមក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិក នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិភាពដ៏យូរអង្វែង៕