កិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ​ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។
របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី​២៥
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការតម្រង់ទិសការងាររៀបចំដែនដី និង នគរូបនីយកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ចខេត្តស្វាយរៀង ឆ្នាំ២០២៥-២០៣៥
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រថវិការបស់ខេត្តស្វាយរៀង ឆ្នាំ២០២៧-២០២៩
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិការបស់សាលាខេត្តស្វាយរៀង ឆ្នាំ២០២៧
៥-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២៦
៦-ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៦ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលខេត្ត
៧-ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារបន្តខែសីហា ឆ្នាំ២០២៦ របស់ គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត
៨-សេចក្តីផ្សេងៗ