ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីសង្គ្រាមអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ


នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ​កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួល​បន្ទុក​គោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក។

ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការពារជាតិ។ ជំនួប​នេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុង​ការ​លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ៕