ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជីកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី២ អញ្ជើញទទួលស្វាគមន៍ ឯកឧត្តម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណៈឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំនៅកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះដែរ។






