គណៈឃោសនាអប់រំគណបក្សខេត្តរតនគិរី បើកវគ្គអប់រំនយោបាយជំនាន់ទី៤៦ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកវើនសៃ


នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សាយ សាមាន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយជំនាន់ទី៤៦ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកវើនសៃ ដែលមានសិក្ខាកាមចូលរួម១១០នាក់ស្ត្រី១៨នាក់នៅស្នាក់ការគណបក្សស្រុកវើនសៃ ខេត្តរតនគិរី។