នៅសាលប្រជុំសាលាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តព្រះវិហារ ដេីម្បីងាយស្រួលក្នុងការគ្រប់ប្រជាជន និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ដោយផ្អែកលើគោលការណ៍ច្បាប់ និងបន្ទាប់ពីចុះសិក្សា និងពិនិត្យ ផ្ទៀងផ្ទាត់នៅទីតាំង ជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរបានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នា ដោយរៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងខេត្តព្រះវិហារ។
ការរៀបចំនេះ ត្រូវបានរៀបចំឡេីងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់នោះមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង។
សាលាខេត្តសៀមរាប-ព្រឹកថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៦


