(ព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានបានកែសម្រួលការគណនាថ្ងៃស្តុកកុងតឺន័រនាំចេញ ក្នុងគោលបំណងធានានូវសុក្រឹតភាព និងការរំលែកការទទួលខុសត្រូវចំពោះថ្លៃស្តុកកុងតឺន័រនាំចេញ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។
យោងតាមសេចក្តីជូនដំណឹង របស់ កសស ការកែសម្រួលនេះ គឺអនុវត្តតែចំពោះកុងតឺន័រនាំចេញប៉ុណ្ណោះ ខណៈដែលការគណនាថ្លៃស្តុកកុងតឺន័រនាំចូលនៅរក្សាដដែល។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ សង្ឃឹមថាការផ្លាស់ប្តូរនេះ នឹងជួយសម្រួលដល់ប្រតិបត្តិការដឹកជញ្ជូន និងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុននាវា ក្រុមហ៊ុនភ្នាក់ងារនាវា ក្រុមហ៊ុនដឹកជញ្ជូន ភ្នាក់ងារបំពេញបែបបទទំនិញចេញ-ចូល ក៏ដូចជាសាធារណជនពាក់ព័ន្ធទាំងអស់៕




