ឯកឧត្តម សុខ ឥសាន្តបានលើកឡើងថា នៅពេលនេះរដ្ឋាភិបាលលោកដូណាល់ ត្រាំ កំពុងជាប់វិបត្តិកញ្ចប់ថវិកា


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP)  បានលើកឡើងថា នៅពេលនេះ រដ្ឋាភិបាលលោកដូណាល់ ត្រាំ កំពុងជាប់វិបត្តិកញ្ចប់ថវិកា វាសនាអាក្រក់ទៅលើអតីតៈមន្ត្រីអតីតៈបក្សប្រឆាំងនៅកម្ពុជា បច្ចុប្បន្នកំពុងភៀសខ្លួននៅបរទេស នឹងជួបហានិភ័យខ្ពស់នាពេលនេះ ជាមិនខាន។

ឯកឧត្តម សុខ ឥសាន្ត បានឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាម នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះថា “វាសនាអាក្រក់សម្រាប់ អតីតៈមន្ត្រីអតីតបក្សប្រឆាំងកម្ពុជា នៅពេលនេះ រដ្ឋាភិបាលលោកដូណាល់ ត្រាំ កំពុងជាប់វិបត្តិកញ្ចប់ថវិកា ដែលមិនទទួលបានការអនុម័តដោយស្ថាប័នព្រឹទ្ធសភា”។

ឯកឧត្តម បញ្ជាក់ថា “មានន័យថា រដ្ឋបាលលោក ដូណាល់ ត្រាំ ជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលជាបញ្ហាមិនអាចជួយយិតយោង កូនជឹងរបស់ខ្លួននៅបរទេស បានដោយរលូនទេ។ ដូច្នេះ អតីតៈមន្ត្រីរបស់អតីតៈបក្សប្រឆាំងកម្ពុជា ដែលបាននិងកំពុងរត់ភៀសខ្លួននៅបរទេស នឹងជួបហានិភ័យខ្ពស់នាពេលនេះ ជាមិនខាន”៕