ខេត្តព្រះសីហនុ-រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេ បញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតី ក្នុងការទម្លាក់ដុំថ្មជម្រកមច្ឆ ជាតិ សិប្បនិម្មិត នៅតំបន់កោះតូច (កោះរ៉ុង)ក្នុងខេត្តព្រះសីហនុ ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្តមនាយឧត្តមនាវីទៀ វិញអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាគណៈកម្មាធិការជាតិសន្តិ សុខលម្ហសមុទ្រ លោកឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងក្រសួងពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្រុមការងារមុជទឹកស្ម័គ្រចិត្ត កម្លាំងកងទ័ពជើងទឹក កម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ ជាច្រើនរូបទៀត៕
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញជាអធិបតី ក្នុងការទម្លាក់ដុំថ្មជម្រកមច្ឆ ជាតិ សិប្បនិម្មិត នៅតំបន់កោះតូច
