រាជធានីភ្នំពេញ ៖ ពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំរាជធានីភ្នំពេញ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងផ្ដល់កិត្តិយសដល់មន្ត្រីអប់រំដែលបានខិតខំបំពេញការងារបានល្អ ដែលនេះក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។
ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំរាជធានីភ្នំពេញពេលនេះ មន្ត្រីដែលទទួលបានមេដាយ សរុបចំនួន៩៣៩នាក់ ក្នុងនោះមេដាយមាសការងារចំនួន ២៣៧នាក់ មេដាយប្រាក់ការងារសរុបចំនួន ៣១៩នាក់ និងមេដាយសំរឹទ្ធការងារចំនួន៣៧៦នាក់។ សូមជម្រាបថា នេះជាលើកទី៨ហើយ នៃពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ គិតចាប់តាំងពីឆ្នាំ២០០៨មក ដែលសរុបចំនួន ៧៧១៤នាក់។
ពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំរាជធានីភ្នំពេញ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ នៅវិទ្យាស្ថានជាតិអប់រំ៕