នៅព្រឹក ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវ បាន ស្រីមុំ អនុប្រធានក្រុមការងារ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រុមការងារចុះពង្រឹងឃុំ សង្កាត់ បានជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សរុបចំនួន ៦០៨នាក់ ដែលអញ្ជើញមកពីសាខាបក្សចំនួន៥ភូមិក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។