ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៨ នៅស្នាក់ការគណបក្សប្រជា ជនកម្ពុជា ខេត្តព្រះវិហារ បានបើកកិច្ច ប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាក់ ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី ៦ ឆ្នាំ ២០១៨ របស់គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយ ខេត្ត ព្រះវិហារ ជូនដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង ស្រុក ប្រធាន អនុប្រធានគណបក្ស ក្រុង ស្រុក ប្រធានគណបក្សគណបក្សឃុំសង្កាត់ សរុបចំនួន ២០០ នាក់ ស្រី ១៤ នាក់។
គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាក់ ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី ៦ ឆ្នាំ ២០១៨
