លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងឯកឧត្តម ប៊ុន លើត ទីប្រឹក្សារាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ មន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ បានអញ្ជើញចូលរួមបន្លឺសម្លេងជួង ដើម្បីអបអរសាទរខួប ១០ឆ្នាំ នៃការបញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងអបអរសាទរខួប ១ឆ្នាំ នៃការបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ប្រជាពលរដ្ឋទូទាំងប្រទេសរីករាយសាទរប្រកបដោយសេចក្តីមោទនៈ ចំពោះការដាក់បញ្ចូលទ្រព្យសម្បត្តិជាតិរបស់កម្ពុជាយើង ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះគឺជាកិត្តិយសជាតិ ស្មើមុខស្មើមាត់ជាមួយនឹងប្រទេសទាំងឡាយលើឆាកអន្តរជាតិ។
នៅវត្តជោត្តញាណ ដែលស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃអាទិត្យ ៣ កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨
លោកជំទាវ មិថុនា ភូថង និងឯកឧត្តម ប៊ុន លើត បានអញ្ជើញចូលរួមបន្លឺសម្លេងជួង ដើម្បីអបអរសាទរខួប ១០ឆ្នាំ នៃការបញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងអបអរសាទរខួប ១ឆ្នាំ នៃការបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
