ក្រុមការងារចម្រុះរបស់ខេត្ត បន្តចុះកាយបើកមុខទឹករំដោះទឹកប៉ែកខាងជើងផ្លូវជាតិលេខ៦ នៅខាងកើតស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង


កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមការងារចម្រុះ រួមមានមន្ត្រីរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន អាជ្ញាធរស្រុក ឃុំ និងភូមិ បានចុះកាយបើកមុខទឹកតាមដងផ្លូវជាតិលេខ៦ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងប៉ែកខាងជើងផ្លូវជាតិ ចាប់ពីខាងកើតស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង។ សូមបញ្ជាក់ថ្ងៃនេះ ខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេស បានទទួលរងនូវឥទ្ធិពលខ្យល់ព្យុះ បណ្តាលឲ្យភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងខេត្ត ដែលបណ្តាលឲ្យមានជំនន់ទឹកភ្លៀងក្នុងតំបន់មួយចំនួនផងដែរ។

ស្របជាមួយគ្នា ក្នុងនាមអាជ្ញាធរខេត្ត សូមទទូចស្នើសុំបងប្អូនប្រជាពលរដ្ឋ សូមកុំចាក់ដីលុប្រឡាយបង្ហូរទឹក ឬចាក់ដីចិញ្ជើញផ្លូវ ខ្ពស់ជាងថ្នល់ជាដើម។