អភិបាលខណ្ឌដូនពេញបានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់អនាម័យសាធារណៈ


នៅថ្ងៃសុក្រ៦កើតខែអស្សុជ ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែតុលាឆ្នាំ ២០១៩ វេលាម៉ោង០៧ និង ៣០ នាទីព្រឹក លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះរៀបចំសណ្ដាប់ធ្នាប់អនាម័យសាធារណៈ នៅមុខរាជាយស្ម័យយានកម្ពុជា ជុំវិញបណ្ណសារដ្ឋានជាតិកម្ពុជា និងជុំវិញបណ្ណាល័យជាតិតាមបណ្ដោយផ្លូវលេខ៩០ ផ្លូវលេខ៩២ ផ្លូវលេខ៦១ និង ជុំវិញវត្តវិមានតេជៈ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់វត្តភ្នំនិងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជាលទ្ធផល: ក្រោយការរៀបចំរួចមក ឃើញថាមានសណ្តាប់ធ្នាប់ល្អ ប្រសើរ និង ពុំមានកាចតយានយន្ត គ្រប់ប្រភេទ រួមទាំងការលក់ដូរទៀតនោះទេ ។