ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងផ្ទេរតំណែងប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនថ្មី


នៅព្រឹកថ្ងៃព្រហស្បត្ត៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧ នាសាលាខេត្តប៉ៃលិន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងផ្ទេរតំណែងប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនថ្មី គឺតែងតាំងលោកស្រី ស្រ៉ី ចាន់អេង ជាប្រធានមន្ទីរព័ត៌មានថ្មី ជំនួស លោក គង់ ឌួង ដែលត្រូវបានចូលនិវត្តន៍។ កម្មវិធីនេះក៏មានអញ្ជើញចូលរួមពី ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និង ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន រួមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ។