ព្រឹកថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅស្ថានីយ៍ឧតុនិយមខេត្តកំពង់ចាម ដែលគិតត្រឹមម៉ោង ៨:០០នាទីព្រឹក ទឹកទន្លេមេគង្គខេត្តកំពង់ចាមបាន និងបន្តឡើងដែលមានកម្ពស់ ១៣,៩០ម កើន០,៣៩មបើធៀបនឹងម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ២៧ ខែកក្កដានេះ មានកំពស់ ១៣,៥១ ម៉ែត្រ។ ស្ថានភាពទឹកនៅខេត្តកំពង់ចាមមិនទាន់ស្ថិតក្នុងការព្រួយបារម្ភនៅឡើយទេ តែទោះបីជាយ៉ាងណាក៏សូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្ន។