ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តចុះជួបសំណេះសំណាល ជាមួយយុវជនគណៈបក្សប្រជាជន


ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តចុះជួបសំណេះសំណាល ជាមួយយុវជនគណៈបក្សប្រជាជនក្នុងរចនាសម្ព័ន្ធទូទាំងស្រុកមេមត់ ប្តេជ្ញាយកជ័យជំនះក្នុងការបោះឆ្នោត

(ត្បូងឃ្មុំ)៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជាខេត្ដត្បូងឃ្មុំ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញបន្តជួបសំណេះសំណាលជាមួយ ក្បាលម៉ាស៊ីន យុវជនគណៈបក្សប្រជាជនក្នុងរចនាសម្ព័ន្ធទូទាំងស្រុកមេមត់ ចំនួន៤៤២នាក់ នៅទីស្នាក់ការគណៈបក្សប្រជាជនស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លើកឡើងនាឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេសឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលតែងតែយកចិត្តទុកដាក់ ដល់យុវជន ដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក/ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមយ៉ាងសកម្មភាព ក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់យុវជននៅគ្រប់ជាន់ថ្នាក់បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត បានកោតសរសើរ ដល់យុវជនទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តន៍ការងារ តាមគោលមាគ៌ានយោបាយរបស់គណបក្ស សកម្មចូលរួមកការងារសង្គម ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែកទទួលយកនិងកោតសរសើរ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត សូមឱ្យយុវជនទាំងអស់ បន្តខិតខំរៀនសូត្រ ពង្រឹងនូវសតិអារម្មណ៍ និងសមត្ថភាពការងារ ចំណេះដឹងដើម្បីឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ សម្រាប់កសាងប្រទេសជាតិ។

ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងស្រុកមេមត់ ត្រូវបន្តពង្រឹង និងខិតខំអនុវត្តន៍តាមរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ក្នុងការពង្រឹង និងពង្រីក សមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី សមាជិកបក្សម្នាក់សន្លឹកឆ្នោត ១សន្លឹក ជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗ បន្ថែមទៀត និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕