រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង និងចែកសារ៉ុងដល់ប្រជាពលរដ្ឋចំនួន ដែលជាការឧបត្ថម្ភ របស់ក្រុមហ៊ុនសាងសងផ្លូវ លោក រិន សារុន នៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
*គម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៤ ដែលមានចំនួន ០២គម្រោង គឺ៖
១. គម្រោងស្ថាបនាផ្លូវបេតុងប្រវែងសរុប ៥៥៧ម ទទឹង ៥ម និងដាក់លូបណ្តោយផ្លូវមុខកាត់ ០.៦០ម ប្រវែង ១២០ម ដែលមានទីតាំងស្ថិតនៅភូមិជើងទឹក(ខ) ភូមិស្វាយសុខោ ភូមិជើងទឹក(ក)។
២. គម្រោងជួសជុលផ្លូវក្រាលខ្សាច់ភ្នំ ប្រវែងសរុប ២,៧០០ម ទទឹង ៥ម និងដាក់លូកាត់ទទឹងផ្លូវ
ចំនួន ០៧កន្លែង។