(ភ្នំពេញ)៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានផ្ញើសារលិខិតជូនពរចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុនៅក្នុងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមរយៈសារលិខិត ឯកឧត្តម កែប ជុតិមា បានលើកឡើងថា៖ «ក្នុងឱកាសដ៏សែនមហានក្ខក្តឫក្ស ឧត្ដុង្គឧត្តមនៃពិធីខួបចម្រើនជន្មាយុ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្នី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើនៅថ្ងៃសុក្រ ១៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងនាមគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានបិតិសោមនស្សរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តម សូមបួងសួងដល់ទសបារមី នៃអតីតព្រះមហាក្សត្រខ្មែរ ទេវតា ថែរក្សាព្រះមហាស្វេត្រច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាមមហោទវាទេវី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យដ៏បវរមហាប្រសើរ ជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយកាយពលមាំមួន សុខភាពបរិបូរណ៍ វិបុលសុខ ជន្មាយុយឺនយូរ និងប្រាជ្ញាវាងវៃ ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបន្តចែករំលែកនូវពុទ្ធិ និងបទពិសោធន៍ល្អៗពាក់ព័ន្ធវិស័យច្បាប់ និងយុត្តិធម៌ ជូនដល់យុវជនជំនាន់ក្រោយ។
សូមឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវពរជ័យ សិរីមង្គលមហាប្រសើរនេះ ដែលយើងខ្ញុំជាប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ប្រសិទ្ធពរជូនដោយស្មោះអស់ពីដួងចិត្ត»៕