សៀមរាប៖ ក្នុងគោលដៅជម្រុញអោយ ពិភពលោកមួយដែលកុមារគ្រប់រូបទទួលបានការអភិវឌ្ឍសក្តានុពលពេញលេញ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពីសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ឆ្នាំ២០១៩-២០២៣ ដេីម្បីផ្សព្វផ្សាយ ប្រជុំពិភាក្សា ប្រមូលធាតុចូល ឈានទៅរកការបង្កេីតផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃអង្គារ ៤កេីត ដល់ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសណ្ឋាគារ Angkor Era ខេត្តសៀមរាប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការគាំពារកុមារតូច ជាតួនាទីនៃអន្តរក្រសួង ដែលទាមទាឲ្យមានការចូលរួមយ៉ាងយកចិត្តទុកដាក់ ដេីម្បីជំរុញឲ្យការអនុវត្តផែនការសកម្មភាពកុមារតូច បានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធិភាព បណ្តុះកុមារឲ្យក្លាយជាពលរដ្ឋពេញលេញ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕