ខេត្តព្រះវិហារ៖ថ្ងៃអាទិត្យ ១៥កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន សអក ខេត្តព្រះវិហារ អមដំណើរដោយ ក្រុមការងារតំបន់សឹក ប្រធានកិត្តិយស សអក ស្រុក ប្រធាន អនុប្រធាន សអក ស្រុក ប្រធាន សាខា អាជ្ញាធរដែនដី បានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០៛ និងសម្ភារ:មួយចំនួនរួមមាន មី២កេស ទឹកសុទ្ធ១កេស ទឹកផ្លែឈេី១កេស ជូនគ្រូសារសព សមាជិកសមាគមអតីតយុទ្ធជនឈ្មោះ ពៅ សយ ភេទស្រី អាយុ ៨៩ឆ្នាំ ជាគ្រួសារពលី ដែលបានទទួលមរណ:នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានទីលំនៅបច្ចុប្បន្ននៅភូមិត្បែង ឃុំចំរេីន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០៛ និងសម្ភារ:មួយចំនួនជូនគ្រូសារសព សមាជិកសមាគមអតីតយុទ្ធជនឈ្មោះ ពៅ សយ
