ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០៛ និងសម្ភារ:មួយចំនួនជូនគ្រូសារសព សមាជិកសមាគមអតីតយុទ្ធជនឈ្មោះ​ ពៅ​ សយ


ខេត្តព្រះវិហារ៖ថ្ងៃអាទិត្យ​ ១៥កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន សអក ខេត្តព្រះវិហារ អមដំណើរដោយ ក្រុមការងារតំបន់សឹក ​ ប្រធានកិត្តិយស​ សអក​ ស្រុក​ ប្រធាន អនុប្រធាន សអក ស្រុក  ប្រធាន សាខា  អាជ្ញាធរដែនដី បានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០៛ និងសម្ភារ:មួយចំនួនរួមមាន​ មី២កេស​ ទឹកសុទ្ធ​១កេស​ ទឹកផ្លែឈេី១កេស​ ជូនគ្រូសារសព សមាជិកសមាគមអតីតយុទ្ធជនឈ្មោះ​ ពៅ​ សយ​ ភេទស្រី​ អាយុ ៨៩ឆ្នាំ ជាគ្រួសារពលី​ ដែលបានទទួលមរណ:នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានទីលំនៅបច្ចុប្បន្ននៅភូមិត្បែង ឃុំចំរេីន ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ ។