វេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនសឹង្ហបូរី ដែលចុះមកសិក្សាស្វែងយល់ពីការគ្រប់គ្រង និងដំណើរការអាជីវកម្ម របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាពិសេសតំបន់សេដ្ឋកិច្ចកំពង់ផែក្រុងព្រះសីហនុ ។
ឯកឧត្តម លូ គឹមឈន់ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនសឹង្ហបូរី
