គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងលោក កង សារឿន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដេីម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពេីពុករលួយ ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងបញ្ហាប្រឈមនានា នៅសាលប្រជុំច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។ បន្ទាប់ពីជួបពិភាក្សារួចមកគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជេីញចុះត្រួតពិនិត្យស្ថានភាពបង្គោល និងច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវដែលមានព្រំប្រទល់ជាប់គ្នារវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម៕
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងលោក កង សារឿន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ
