ឯកឧត្តម​ ម៉ម​ ប៊ុននាង បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងលោក​ កង​ សារឿន​ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ


គណៈប្រតិភូគណៈកម្មការ​អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០ព្រឹទ្ធសភា​) ដឹកនាំដោយឯកឧត្តម​ ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការ បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងលោក​ កង​ សារឿន​ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដេីម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពេីពុករលួយ​ ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងបញ្ហាប្រឈមនានា​ នៅសាលប្រជុំ​ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ​ ឃុំប៉ក់ញ៉ៃ​ ស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរីនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩​។ បន្ទាប់ពីជួបពិភាក្សារួចមកគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា​ បានអញ្ជេីញចុះត្រួតពិនិត្យស្ថានភាពបង្គោល​ និងច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវដែលមានព្រំប្រទល់ជាប់គ្នារវាងប្រទេសកម្ពុជា​ និងប្រទេសវៀតណាម៕