ប្រសិនបើខ្ញុំវិញ ឈរលើទីតាំងបក្សប្រឆាំង និងគាំទ្រគណបក្សប្រជាជន ខ្ញុំមិនអាចប្រឆាំងនឹង៧មករាទេ ព្រោះ៧មករាមិនបានយកខ្មែរណាជាសត្រូវ មិនបានយកនិន្នាការណា ជាសត្រូវទេ ៧មករាសង្គ្រោះទាំងអស់គ្នា ឯនិន្នាការខុសគ្នា វាកើតក្រោយទេ នឹងមួយ នេះជាប្រសាសន៍របស់ ឯកឧត្តម ឈឹម ផលវរុណ ក្នុងកម្មវិធីសំឡេងការពិត ដើម្បីប្រជាជន។
ឯកឧត្តម បានមានប្រសាសន៍បន្តថា បើខ្ញុំឈរនៅទីតាំង គណបក្សប្រឆាំងខ្ញុំនាំគ្នានិយាយពីបច្ចុប្បន្នភាព ខ្ញុំមិននិយាយប្រឆាំងនឹង៧មករាទេ ខ្ញុំគួរនិយាយថាតើរឿងអីដែលនៅសេសសល់បច្ចុប្បន្នដែលធ្វើទៅអោយមានការឈឺចាប់នៅក្នុងសង្គម។
ឯកឧត្តមអ្នកនាំពាក្យបានមានប្រសាសន៍បន្តទៀតថា ដើម្បីកុំអោយខ្មែរក្រហមត្រឡប់មកវិញ ថាយើងត្រូវដោះស្រាយ បញ្ហាអី ដែលកើតមានដោយអសកម្ម អំពីបុគ្គល អំពីអ្នកមានអំណាច អ្នកមានលុយ ដែលធ្វើអោយប្រជាពលរដ្ឋឈឺចាប់។
https://www.facebook.com/7makaraYouth/videos/622584864850300/