ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូអេស្ប៉ាញ ស្តីពីការកិច្ចសហការស្ដីពីវិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា តាមរយៈការផ្ដល់ជំនួយបច្ចេកទេសផ្នែកបច្ចេកវិទ្យាព័ត៌មាន ការជួយជំរុញការអប់រំកុមារតូច ការជួយដល់សហព័ន្ធបាល់ទាត់កម្ពុជាពីសំណាក់សហព័ន្ធបាល់ទាត់ La Liga របស់ប្រទេស អេស្ប៉ាញ ព្រមទាំងជំនួយដល់ផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងកម្រិតសាកលវិទ្យាល័យ និងការបង្រៀនភាសាអេស្ប៉ាញនៅតាមសាកលវិទ្យាល័យរដ្ឋ។
កិច្ចជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម Emilie de Miguel balabia ឯកអគ្គរាជទូតអេស្ប៉ាញ ប្រចាំនៅព្រះរាជាណាចក្រថៃ និងលោក Ricardo Losa អនុប្រធានទទួលបន្ទុកកិច្ចការបរទេសអេស្ប៉ាញប្រចាំតំបន់ ប៉ាស៊ីហ្វីក អាស៊ីអាគ្នេយ៍ និងហ្វីលីពីន ព្រមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា៕
ជំនួបពិភាក្សាអំពីកិច្ចសហការលើវិស័យអប់រំ យុវជន និងកីឡា
