ជំនួប​ពិភាក្សា​អំពី​កិច្ចសហការ​លើ​វិស័យ​អប់រំ យុវជន និង​កីឡា


ភ្នំពេញ៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ជួប​ និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​អេស្ប៉ាញ ​ស្តីពី​ការ​កិច្ចសហការ​ស្ដីពី​វិស័យ​អប់រំ យុវជន និង​កីឡា​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ជំនួយ​​បច្ចេកទេស​ផ្នែក​​បច្ចេកវិទ្យា​ព័ត៌មាន ​ការ​ជួយ​ជំរុញ​ការ​អប់រំ​កុមារ​តូច ការ​ជួយ​ដល់​សហព័ន្ធ​បាល់​ទាត់​កម្ពុជា​ពី​សំណាក់​​សហព័ន្ធ​បាល់​ទាត់ La Liga របស់​ប្រទេស អេស្ប៉ាញ ព្រមទាំង​ជំនួយ​ដល់​ផ្នែក​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ក្នុង​កម្រិត​សាកលវិទ្យាល័យ ​និង​ការ​បង្រៀន​ភាសា​អេស្ប៉ាញ​នៅ​តាម​សាកលវិទ្យាល័យ​រដ្ឋ។

​​កិច្ច​ជំនួប​ពិភាក្សា​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​ការ​ដឹកនាំ​ដោយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ ឯកឧត្តម Emilie de Miguel balabia ឯកអគ្គរាជទូត​អេស្ប៉ាញ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ និង​លោក Ricardo Losa អនុ​ប្រធាន​​ទទួល​បន្ទុក​កិច្ចការ​បរទេស​អេស្ប៉ាញ​ប្រចាំ​តំបន់ ​ប៉ាស៊ីហ្វីក ​អាស៊ីអាគ្នេយ៍ និង​ហ្វីលីពីន ព្រមទាំង​​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​អង្គារ ១៤​កើត ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា៕