ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្ត(នៅសាលប្រជុំសាលាខេត្ត)។ សមាសភាពអញ្ជើញចូលរួម មាន៖ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តរង, លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត,នាយក នាយករងរដ្ឋបាលសាលាខេត្ត ,ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី ខេត្ត ក្រុង ស្រុក ,អភិបាលក្រុង ស្រុក ,ប្រធានច្រកទ្វារព្រំដែន ,ប្រធានវរ:ការពារព្រំដែន ,មេឃុំ ចៅសង្កាត់ ,នាយប៉ុស្ត៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងស្មៀន ឃុំ សង្កាត់ សរុបវត្តមាន ៥០៦នាក់។
រដ្ឋបាលខេត្តកណ្តាល បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩
