រដ្ឋបាលខេត្តកណ្តាល បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្ថិភាព​ ប្រចាំឆ្នាំ២០១៨​ និងទិសដៅការងារឆ្នាំ២០១៩


ខេត្តកណ្តាល ៖​ ព្រឹកថ្ងៃទី០៤​ ខែ​ មេសា​ ឆ្នាំ២០១៩ ​រដ្ឋបាលខេត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្ថិភាព​ ប្រចាំឆ្នាំ២០១៨​ និងទិសដៅការងារឆ្នាំ២០១៩​​ ក្រោមអធិបតីភាពឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត(នៅសាលប្រជុំសាលាខេត្ត)។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ ឯកឧត្តម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​​, អភិបាលខេត្ត​រង, លោក​ លោកស្រី​ ប្រធាន​មន្ទីរ​ អង្គភាពជុំវិញខេត្ត​,នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ ,ទីចាត់ការ​ អង្គភាពចំណុះរដ្ឋបាលខេត្ត​​, កងកម្លាំងទាំងបី​ ខេត្ត​ ក្រុង​ ស្រុក​ ,អភិបាលក្រុង​ ស្រុក​ ,ប្រធាន​ច្រកទ្វារព្រំដែន​ ,ប្រធានវរ:ការពារព្រំដែន​ ,មេឃុំ​ ចៅសង្កាត់​ ,នាយប៉ុស្ត៍នគរបាលរដ្ឋបាលឃុំ​ សង្កាត់​ និងស្មៀន​ ឃុំ​ សង្កាត់​ សរុបវត្តមាន ៥០៦​នាក់។