កាលពីថ្ងៃទី២៧និង២៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមជាមួយប្រធាននាយកដ្ឋាន និងមន្រ្ដីជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក សាដា អ៊ូម៉ា អាឡាម នាយកការិយាល័យយូណេស្កូភ្នំពេញ និងតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា មកកាន់រមណីយដ្ឋានប្រាសាទកោះកែរ ប្រាសាទព្រះវិហារ និងសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីស្វែងយល់អំពីលទ្ធផលនៃការងារអភិរក្សនិងអភិវឌ្ឍ អនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិនៅរមណីយដ្ឋានទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចនោះ គណ:ប្រតិភូក៏បានពិភាក្សា និងពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេសដើម្បីលើកកម្ពស់សមត្ថភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារបន្ថែមទៀត។
ក្នុងនោះផងដែរ លោក ផេង សំអឿន ប្រធាននាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យាបានធ្វើការពន្យល់ទាក់ទងនឹងគម្រោងជួសជុលជណ្ដើរបុរាណខាងជើង ការធ្វើកំណាយរំដោះផ្លូវទឹករវាងគោបុរៈទី៣-៤ នៅលើភ្នំប្រាសាទព្រះវិហារ។
ឯកឧត្ដម គង់ ពុទ្ធិការ រួមជាមួយប្រធាននាយកដ្ឋាន និងមន្រ្ដីជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក សាដា អ៊ូម៉ា អាឡាម នាយកការិយាល័យយូណេស្កូភ្នំពេញ
