គណៈប្រតិភូ គណៈកម្មការទី៧ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ បានបន្តដំណើរទស្សនកិច្ច សិក្សាស្វែងយល់ការងារ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន និងបន្តទៅគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បូជនីយដ្ឋាន ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការអមដំណើរពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ជាប្រតិភូជាច្រើននាក់ទៀត។
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបន្តដំណើរទស្សនកិច្ច សិក្សាស្វែងយល់ការងារ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន និងបន្តទៅគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ
