កិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដើម្បីពិនិត្យ និងអនុម័តលើ -សេចក្តីព្រាងរបៀបវារៈ -សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត -សេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត -របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈុន សុង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត គណៈនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត ទីចាត់ការ អង្គភាពចំណុះ ការិយាល័យ និងមន្ត្រីនៃរដ្ឋបាលខេត្តជាច្រើនរូប
សាលប្រជុំរដ្ឋបាលខេត្ត ព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩