តាកែវ៖ ឯកឧត្តម អ៊ូច ភា អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បេក្ខជន សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក ឃុំ ទូទាំង ស្រុកគិរីវង់


តាកែវ៖ ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ​ ឯកឧត្តម លោកជំទាវ បេក្ខជន សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត រួមជាមួយ លោកប្រធានគណបក្សស្រុកគិរីវង់ លោក ស៊ុត ខុន អភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បេក្ខជន សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក ឃុំ ទូទាំង ស្រុកគិរីវង់ ចំនួន ៨៦នាក់ នាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅសា្នក់ការគណបក្សស្រុក។

នាឱកាសនោះ ឯកឧត្តម អ៊ូច ភា បានថ្លែងការកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងបំពេញភារកិច្ចរបស់សមាជិក សមាជិការ ស្រុក ឃុំ និងគណៈអភិបាលស្រុក ដែលបានយក ចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ច ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន គ្រប់ ពេលវេលា តែងតែចុះជួប នឹងជួយបងប្អូនប្រជាពលរដ្ឋនៅពេលជួបការលំបាកផ្សេងៗ បានទាន់ពេល វេលា។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តជម្រុញ នឹងលើកទឹកចិត្តដល់សមាជិក សមាជិការ ស្រុក ឃុំ និងគណៈអភិបាលស្រុក ត្រូវតែខិតខំបំពេញភារកិច្ចឲ្យបានល្អគាប់ប្រសើរ និងមានទំនុកចិត្តខ្ពស់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងជឿទុកចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល បច្ចុប្បន្ន ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការ ផ្ដួលរលំបានទាំងស្រុងនូវបនប្រល័យជាតិសាសន៍សាហាវយ៉ុងឃ្នង់ ប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និង បានធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនលើគ្រប់វិស័យ និង ប្រទេសជាតិទាំងមូលមាន សុខសន្តិភាពពេញបរិបូរណ៍ ប្រជាពលរដ្ឋរស់នៅមានសិទ្ធសេរីភាពប្រកប អាជីវកម្មផ្សេងៗ តាមតម្រូវ ការដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមប្រធានគណបក្សខេត្ត​ ក៏បានជម្រុញដល់បេក្ខជន សមាជិក សមាជិការ ក្រុមប្រឹក្សា ស្រុក ឃុំ និងអភិបាលស្រុក ត្រូវតែចុះជួបស្វែងយល់ពីសុខទុក្ខរបស់ពលរដ្ឋ នៅតាមមូលដ្ឋាន ដល់ខ្នង ផ្ទះ ដើម្បីទទួលបានព័ត៌មានជាក់លាក់ និងមានការគោរពស្រលាញ់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ៕