ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី“ការជំរុញនិងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨” នៅសាលមហោស្រពខេត្តកោះកុង នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំមកពី ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង ០៥ខេត្ត ដែលក្នុងនោះរួមមាន៖ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តតាកែវ ក្នុងគោលបំណងតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ សំដៅសម្រេចឱ្យបានជោគជ័យតាមគោលដៅនៃកម្មវិធីជាតិ និង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល “ក្នុងការប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូអភិវឌ្ឍដែលអាចជឿទុកចិត្តបាន សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង”។
ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី“ការជំរុញនិងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨”
