ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ២៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តរង លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អភិបាលស្រុកមន្ត្រីឃុំ-ភូមិ មន្ត្រីរាជការ និងប្រជាពលរដ្ឋសរុបវត្តមាន ចំនួន១០៥៨នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភប្រជាពលរដ្ឋចូលរួម ១០០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល ។
ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ២៣០០ម៉ែត្រ
