ឯកឧត្តម​ ម៉ៅ​ ភិរុណ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង​ ២៣០០​ម៉ែត្រ​


ខេត្តកណ្តាល​ ៖ ព្រឹកថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង​ ២៣០០​ម៉ែត្រ​ ទទឹង​ ៥ម៉ែត្រ​ នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ​ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលខេត្តរង​ លោក​ លោកស្រី​ ប្រធានមន្ទីរ-អង្គភាព​ ជុំវិញខេត្ត​ អភិបាល​ស្រុក​មន្ត្រីឃុំ​-ភូមិ​ មន្ត្រីរាជការ​ និងប្រជាពលរដ្ឋសរុប​វត្តមាន ចំនួន​១០៥៨នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភប្រជាពលរដ្ឋចូលរួម ១០០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល ។